ព័ត៌មានជាតិ

បុរសម្នាក់សន្លប់ស្តូកហ្នឹងកន្លែង ខណៈជិះម៉ូតូបុករថយន្តពេញទំហឹង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូ បុកពីក្រោយរថយន្ដដឹកដែកពេញទំហឹង បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដរងរបួសធ្ងន់ធ្ងរ កាលពីម៉ោងជាង១០យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភព​ឲ្យដឹងថា រថយន្ដដឹកដែក ពាក់​ស្លាកលេខ AT07-3-0122 ថយចូលការដ្ឋានសំណង់មួយកន្លែងដោយពុំមានភ្លើងសម្រាប់បំភ្លឺ ស្រាប់តែបុរសម្នាក់ជិះម៉ូតូ Dream ស្លាកលេខ ភ្នំពេញ 1AT-6448 ទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដរងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែង។

បើតាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់