ព័ត៌មានសុខភាព

ស្មានមិនដល់! ញ៉ាំគ្រាប់ល្ពៅផ្តល់អត្ថប្រយោជន៍ដល់ថ្នាក់ហ្នឹងសោះ

យើងទាំងអស់គ្នាដឹងហើយថា ល្ពៅជាប្រភពអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​ដឹង​ថា គ្រាប់ល្ពៅគឺជាឱសថ​ដ៏ល្អសម្រាប់​សុខភាពនោះ​ឡើយ។

១. ការពារក្រពេញប្រូស្តាតបុរស

យោងតាការសិក្សាមួយដោយក្រុមអ្នកជំនាញសហរដ្ឋអាមរិក ការបរិភោគគ្រាប់ល្ពៅមួយថ្ងៃ ៥០ ក្រាម (ស្មើនឹង ២០ ទៅ ២៥ គ្រាប់) អាចបង្ការមិនឲ្យក្រពេញប្រូស្តាតឆ្លងមេរោគ។
ការផលិតអ័រម៉ូននៃមុខងារក្រពេញប្រូស្តាត គឺអាស្រ័យទៅលើអាស៊ីតខ្លាញ់ ដូច្នេះគ្រាប់ល្ពៅអាចបំពេញសេក្តីត្រូវការមួយនេះបាន។

២. លើកម្ពស់គុណភាពមេជីវិតឈ្មោល
ដូចដែលអ្នកជំនាញបានពន្យល់ គ្រាប់ល្ពៅមានផ្ទុកសារធាតុស័ង្កសីច្រើបំផុត។ តាមទស្សនាឱសថលោកខាងលិចបាននិយាយថា ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិស័ង្កសីមិនត្រឹមតែមានឥទ្ធិពលវិជ្ជមានដល់ក្រពេញប្រូស្តាតប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនចំនួនមេជីវិតឈ្មោលថែមទៀត។
បើយោងតាមពេទ្យបុរាណវិញបានបង្ហាញដែរថា អាហារដែលសម្បូរទៅដោយស័ង្កសី គឺមិនត្រឹមតែល្អសម្រាប់តម្រងនោមប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនការមានកូនសម្រាប់បុរសទៀតផង។

៣. កាត់បន្ថយសម្ពាធឈាម
គ្រាប់ល្ពៅសម្បូរទៅដោយអាស៊ីត pantothenic ដែលមានសក្តានុពលកាត់បន្ថយអាការៈឈឺចុកចាប់ក្នុងទ្រូង និងបន្ថយសម្ពាធឈាម។ ជារៀងរាល់ថ្ងៃ អ្នកគួរបរិភោគគ្រាប់ល្ពៅ ៩០ ក្រាម ចែកចេញជាបីពេល គឺពេលព្រឹក, ថ្ងៃត្រង់ និងល្ងាច យ៉ាងហោចណាស់មួយសប្តាហ៍ ២ ទៅ ៣ដង។

តើគួរបរិភោគគ្រាប់ល្ពៅដូចម្តេច?
ការបរិភោគគ្រាប់ល្ពៅ អ្នកគួរតែប្រើដៃបកសំបកចេញ ហើយមិនគួរប្រើមាត់នោះទេ ព្រោះទឹកមាត់ជាប់ទៅតាមសំបកគ្រាប់ល្ពៅអស់ ធ្វើឲ្យមាត់របស់អ្នកស្អិតៗ។
ដោយសារតែទឹកមាត់ទុកសម្រាប់ផ្សើមគ្រាប់ល្ពៅ ដើម្បីងាយស្រួលក្នុងការលេប, សម្អាតមាត់ ហើយសម្រួលដល់មុខងាររបស់តម្រងនោមផងដែរ។ លើសពីនេះទៅទៀត គ្រាប់ល្ពៅសម្បូរទៅដោយប៉ូតាស្យូម ដែលជួយឲ្យសាច់ដុំរឹងមាំ និងទប់ស្កាត់ការឈឺចាប់៕

Pumpkin

មតិយោបល់