ព័ត៌មានជាតិ

ស្រវឹងបើកភ្នែកមិនរួច បោះពួយរថយន្តបុករះរនាំងដែកបាក់អស់២ផ្ទាំង

ភ្នំពេញ: ​ស្រវឹងស្រាធ្លាក់ភ្នែក​ បើករថយន្ត ​បុករះ​រនាំងដែកពុះចែកទ្រូងផ្លូវ​បាក់អស់២ផ្ទាំង បណ្ដាលឲ្យរថយន្តបែកកង់ បើក​ទៅមុខលែងរួច​ កាលពីវេលាម៉ោង១និង​១០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ​​ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពឲ្យដឹងថា បុរសស្រវឹងស្រាជោកជាំម្នាក់ បើករថយន្តលុចស៊ីស (Lexus Rx300) ពណ៌ស ស្លាកលេខភ្នំពេញ 2AK-1070 ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ​បាក់អស់២ផ្ទាំង បណ្ដាលឲ្យរថយន្តបែកកង់ បើក​ទៅមុខលែងរួច​ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រោយកើតហេតុទាំងអ្នកបើកបរ ទាំងរថយន្តត្រូវបានខាងជំនាញស្ទូចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់