ព័ត៌មានជាតិ

រុស្ស៊ី​និង​ចិន​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ឧស្ម័ន​ហ្គាស​

​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ក្នុង​ទីក្រុង​មូ​ស្គូ បាន​ជួបពិភាក្សា​ជា​ប្រចាំ​លើ​ក​ទី​១៩ និង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧស្ម័ន ហ្គាស​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ចិន នឹង​រុស្ស៊ី ។​
​សារព័ត៌មាន​រុស្ស៊ី​បាន​ដកស្រង់​សម្ដី តំណាង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​លោក Andrei Gruzdev បញ្ជាក់ថា នៅ​ថ្ងៃ​ទី ១៣ ខែតុលា ចិន និង​រុស្ស៊ី បាន​ចុះ​ហត្ថ លេខា​ស្ដីពី​ការនាំ​ចូល​ឧស្ម័ន ហ្គាស​តាម បំពង់​បង្ហូរ​ឧស្ម័ន​ភាគ​ខាងកើត​ចូលទៅ កាន់​ប្រទេស​ចិន ។ នាយករដ្ឋមន្ដ្រី​ចិន លោក​លី ឃើ​ជាំង បាន​ទៅ​កាន់​ប្រទេស រុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាពិសេស​នោះ​។​
Russia
​កាលពី​ខែ​ឧសភា កន្លងមក ក្រុម ហ៊ុន​ហ្គាស​ប្រ៊ូមរបស់​រុស្ស៊ី និង​ក្រុម ឧស្ម័ន​ហ្គាស​ជាតិ​ចិន​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គាស ទៅ​ឱ្យ​ភាគី​ចិន​តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន ភាគ​ខាងកើត​ក្នុង​រយៈពេល​៣០​ឆ្នាំ​ដែល មាន​តម្លៃ​រហូត​ដល់​៤០០​ពាន់​លាន ដុល្លារ ។
​តាមរយៈ​កិច្ចព្រមព្រៀង​នោះ រុស្ស៊ី នឹង​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គាស​ប្រមាណ​៣៨​ពាន់ លាន​ម៉ែត្រគូប​ក្នុង​មួយ​ឆ្នាំៗ​តាមរយៈ បំពង់​បង្ហូរ​នៅ​ភាគ​ខាងកើត ៕

មតិយោបល់