ព័ត៌មានជាតិ

លុចសីស ស្លាកលេខ ភ្នំពេញ 2N-7177 ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កែប: កាលពីវេលាម៉ោង ០៤ និង ៤០ នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ (បញ្ច្រាសទិសគ្នា) នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាកចង្អើរ ខេត្ដកែប តាមបណ្ដោយផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងលិចផ្លូវចូលវត្តភ្នំលាវ ចន្លោះបង្គោលគីឡូម៉្រែតលេខ ២៣-២៤ បណ្តាលឲ្យស្លាប់បុរសម្នាក់។

រថយន្តបង្កម៉ាកលុចសីស ពាក់ស្លាកលេខ ភ្នំពេញ2N-7177 ពណ៌ ទឹកប្រាក់ បើកបរដោយឈ្មោះ សេង សុខុន ប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិ អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កែប 1A- 1065 បើកបរដោយឈ្មោះ ណុប ប៊ុនធឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅនៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចពីកន្លែងកើតហេតុ។ មូលហេតុ៖ រថយន្តបើកជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត រីឯម៉ូតូយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕

មតិយោបល់