(កំពត): លោកអភិបាលខេត្តកែប មានប្រសាសន៍ប្រាប់អ្នកសាព័ត៍មានថា ស្ថានភាពទឹកសមុទ្រនៅខេត្តកែបមកទល់នឹងព្រឹកថ្ងៃ២មេសា២០១៦នេះ មានលក្ខណៈថ្លាជាង ពីថ្ងៃម្សិលមិញ ហើយទឹកពណ៌បៃតងបានបាត់ទៅវិញ ស្ទើរទាំងស្រុងនៅមានសេសសល់តិចតួចរសាត់មកក្បែរជ្រោយពយដំណាក់ទិសខាងលិច។
ចំណែក ក្លិនស្អុយ ឆ្អាប ក៍បាត់ទៅវិញជាបណ្តើរ ប្រមាណ៧០%ហើយប្រៀបធៀបពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ក្នុងនោះស្ថានភាពទឹកនៅចំណុចឆ្នេរកំសាន្តមានលក្ខណៈល្អថ្លាឡើងវិញដែរ។
រីឯនៅចំណុចផ្សារក្តាមក៏មានលក្ខណៈប្រសើរឡើងដែរបើតាមការសាកសួរអាជីវករដែលបានប្រស់ក្តាមរស់នៅក្នុងទឹកសមុទ្រកាលពីយប់មិញលុះព្រឹកឡើងពុំមានក្តាមងាប់ទៀតទេ។ហើយស្ថានភាពបរិស្ថានទឹកទូទៅនិងវិលទៅរកសភាពធម្មតារវិញឆាប់ៗនេះ។
ទាក់ទងដល់បាតុភាពកើតមានទឹកសមុទ្រនៅខេត្តកែបឡើងពណ៍លឿងបៃតងប៉ុន្មានថ្ងៃនេះបើតាមមន្ត្រីជំនាញថ្លែងសន្និដានថាបណ្តាលមកពីរងឥទ្ធិពលអាកាសធាតុឡើងកម្តៅ ក្តៅពេកហើយមេឃមិនសូវមានភ្លៀងនិងស្លែរលើផ្ទៃសមុទ្រមានរលកច្រើន នាំឲ្យកើតមានបាតុភាពទឹកប្រែពណ៍នៅតាមតំបន់ដែលមានថ្មតិចៗនៅពីក្រោម។
ធ្វើឲ្យជាតិជីវៈចំរុះប្រតិកម្មជាមួយកម្តៅដែលតែងតែកើតនៅតំបន់ទឹករាក់ៗហើយបាតុភូតបែបធម្មជាតិនេះនិងបាត់ទៅវិញជាធម្មតាវិញ៕
មតិយោបល់