ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកកិនម៉ូតូ ស្លាប់ និងរបួស ២នាក់ នៅស្រុកប្រាសាទបាគង

សៀមរាប: ករណីគ្រោះថា្នក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី​២៣ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិរលួសលិច ឃុំរលួស តាមបណ្តោយផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ​​​​​​ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ​​​ 3A-0930 បើកបរដោយបុរសម្នាក់ (មិនស្គាល់ឈ្មោះ) ធ្វើដំនើរពីជើងទៅត្បូង បត់ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ បាន​ប៉ះទង្គិចនិងម៉ូតូ M slas ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប1AC-0713 បើកបរដោយ ឈ្មោះ ​ម៉ោញ​​​​​​​​ សាន់​​ ប្រុស អាយុ១៨ឆ្នាំ នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ​ខេត្តសៀមរាប (ស្លាប់​)​ ឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ធៀប ញក់ ប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វៅឃុំខ្វៅ ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់) ដែលមានទិសដៅពីកើតទៅលិច។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយតាម នីតិវិធីច្បាប់។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួរសារ យកទៅធ្វើបុណ្យតាមប្រពីណី៕

មតិយោបល់