ត្បូងឃ្មុំៈ ថ្ងៃសៅរ៍៤កើត ខែបឋ មសាឍ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រមាណ៧ព្រឹក មានករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះ១ខ្នង របស់ឈ្មោះ អ៊ុក រិន ភេទប្រុស អាយុ៦៥ ឆ្នាំ ភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើអំពីឈើ ទំហំ៨×៧ម៉ែត្រ ជញ្ជាំងនិងដំបូលប្រក់ដែកសង្គ័សី។ ក្នុងខណៈដែលនោះក៏មានការជួយអន្តរាគមន៍ពន្លត់ របស់កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក និង យន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានជួយអន្តរាគមន៍សង្រ្គោះមិនបណ្តាលឲ្យរាលដាលដល់ទីលំនៅជិតខាងទៀតឡើយ។
អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈខូចខាត រួមមាន: ម៉ូតូចំនួន៣គ្រឿង (ម៉ាកDH២គ្រឿងម៉ាកធុដេ១គ្រឿង) ម៉ាស៊ីន កិនស្រូវខ្នាតតូច១គ្រឿង ម៉ាស៊ីន បោកស្រូវ១គ្រឿង ស្រូវប្រហែល២តោន និងសម្ភារៈមួយចំនួន។
ករណីខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ៕
មតិយោបល់