ព័ត៌មានជាតិ

អាសូរណាស់! សិស្សសាលាអាយុ ១១ ឆ្នាំ ត្រូវរថយន្តបុកស្លាប់

សៀមរាប: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលវត្តពួក ក្នុងភូមិពួកចាស់ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក តូយ៉ូតា កាម៉ារីឆ្លាម ផលិតឆ្នាំ១៩៩៨ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2M58 06 បើកបរដោយឈ្មោះ សោម សារ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរលក់ដូរ ធ្វើដំណើរពីកើតទៅលិច បានបុកម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តមានជ័យ1B០៦៥៤ បើកបរដោយឈ្មោះខៀវ សារឿន ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ដោយដឹកឈ្មោះដន វណ្ណឌី (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិជាមួយគ្នា មុខរបរសិស្ស។

មូលហេតុ៖ បត់ឆ្វេងខ្វះការប្រុងប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុអ្នកបើករថយន្ត បានបើកគេចពីកន្លែងកើតហេតុ ចម្ងាយ៨គីឡូម៉ែត្រ ទើបកម្លាំងនគរបាលស្រុក ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។

ដកហូតវត្ថុតាង យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់