ព័ត៌មានជាតិ

ស្ត្រីជនជាតិវៀតណាមម្នាក់ កំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តកែច្នៃ បុកស្លាប់ភ្លាមៗ

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យស្ត្រីវៀតណាមម្នាក់ស្លាប់មួយរំពេច កាលពីវេលាម៉ោង​ ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះឈ្មោះ​ អេង រដ្ឋ ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។​

រថយន្តកែច្នែ បើកដោយឈ្មោះ ស៊ិន រ៉ាត់ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ រស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​ បានបុកស្ត្រីវៀតណាម កំពុងជិះកង់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សាវ ភឿង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេតកំពង់ឆ្នាំង។

ក្រោយកើតហេតុអ្នកបើកបររថយន្តកែច្នែ បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចប្រមូលរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជលគិរី ដើម្បីអនុវត្តនីតិវិធីច្បាប់។

រីឯសពក្រោយការពិនិត្យរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់