ព័ត៌មានជាតិ

ព្រឹកមិញ រថយន្តបាទ្បែន ស្លាកលេខ ភ្នំពេញ 2W-8452 បុកម៉ូតូ ធ្លាក់ចូលស្រែ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាល: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបាទ្បែន ពាក់ស្លាកលេខ ភ្នំពេញ 2W-8452 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរថយន្តធ្លាក់ចូលស្រែ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

កើតហេតុកាលពីវេលាម៉ោង៧ និង៤៩ នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពុងទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ដោយឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ រួចស្ទួចរថយន្តទ្បើងមកលើផ្លូវ យកទៅធ្វើការជួសជុល៕

មតិយោបល់