Post News Media ព័ត៌មានជាតិ សូមជួយ​ Share...

សូមជួយ​ Share​ រកបងប្អូនគាត់ផង Update៖ ប្រុសស្រី៣នាក់ ជិះម៉ូតូ Let’s ទៅបុកគូទរថយន្ដ នៅផ្លូវ២១៧ ស្លាប់២នាក់ និងធ្ងន់ម្នាក់ កំពុងសម្រាកនៅគ្លីនិកឯកជន “សួគា៍​” មិនទាន់រកសាច់ញាតិឃើញទេ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ ប្រុសស្រី៣នាក់ ជិះម៉ូតូ Let’s ទៅបុកគូទរថយន្ដ នៅផ្លូវ២១៧ ស្លាប់២នាក់ និងធ្ងន់ម្នាក់ កំពុងសម្រាកនៅគ្លីនិកឯកជន “សួគា៍​” រហូតមកទល់ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩នេះ ជនរងគ្រោះពុំទាន់ដឹងខ្លួននោះទេ ខណ:សាច់ញាតិវិញក៏រកមិនទាន់ឃើញដែរ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដោយយុវជនម្នាក់ និងនារីម្នាក់ បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមពេញផ្លូវ ខណ:នារីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុក ជាមួយរថយន្តមិនចាំម៉ាក ពេលយប់ពេញទំហឹង ហើយរថយន្តបើករត់បាត់ស្រមោល។

ជនរងគ្រោះប្រុសស្រីនាក់ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ រួមដំណើរនិងនារីពីរនាក់ ជិះម៉ូតូស៊ុយគីឡែតមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ CP 4848 ធ្វើដំណើរពីលិចទៅកើត បោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបុករថយន្តមិនចាំម៉ាកមួយគ្រឿង ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នា បណ្ដាលយុវជន និងនារីដែលរួមដំណើរបែកក្បាលស្លាប់ ក្នុងថ្លុមឈាមគួរឲ្យអាណោចអាធ័ម និងនារីម្នាក់ទៀតរងរបួសធ្ងន់៕