បាងកក៖ នៅថ្ងៃពុធម្សិលមិញនេះ ប៉ូលិសថៃបានប្រឈមដាក់គ្នាជាមួយនឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលចាំផ្ទះអ្នកស្រីយីងឡាក់ ខណៈពេលដែលពួកគេព្យាយាមរំខានដល់ការចុះឈ្មោះបោះឆ្នោតនៅឯពហុកីឡដ្ឋានយុវជនថៃ-ជប៉ុន ក្នុងទីក្រុងបាងកក។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានថ្លែងនៅថ្ងៃពុធម្សិលមិញនេះថា អ្នកស្រីនឹងកំណត់ចេញឲ្យបានឆាប់ៗនេះនូវ “ក្រុមប្រឹក្សាកំណែទម្រង់របស់ប្រទេស” ដែលនឹងចាប់ផ្ដើមធ្វើការនៅស្របទៅនឹងការបោះឆ្នោតនាខែកុម្ភៈឆ្នាំក្រោយ។
គួរបញ្ជាក់ផងដែរថា ក្រុមបាតុករបានទាមទារឲ្យអ្នកស្រីយីងឡាក់ចុះចេញពីតំណែង ព្រោះពួកគេគិតថាការបោះឆ្នោតនឹងមិនមានតម្លាភាព៕
មតិយោបល់