ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅម៉ោង ២ និង១៥នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខស្នងការនគរបាលរាជធានីភ្នំពេញ មិនមានសាច់ញាតិអ្នកដែលឃាត់ខ្លួននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកទៀតទេ គឺមានសភាពស្ងាត់ជ្រងំ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានអ្នកខ្លះត្រូវបានដោះលែង ឲ្យត្រលប់មកផ្ទះតាំងពីយប់មិញ ហើយក៏មានមួយចំនួនទៀត បានមកយកម៉ូតូខ្លះៗហើយ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕
មតិយោបល់