ព័ត៌មានជាតិ

Real​ ​M​a​d​r​i​d ​ល​ក់​ ​G​a​re​t​h​ ​B​al​e​ ​ចេ​ញ​ ទិ​ញ​ចូ​ល​ ​Ma​r​c​o​ ​R​e​u​s

ប្រភពព័ត៌មាន Express បានចុះផ្សាយនៅថ្ងៃទី ២៦ ខែ ធ្នូនេះ បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid កំពុងពិចារណា​លក់កីឡាករ​ខ្សែបម្រើសញ្ជាតិវែល Gareth Bale ទៅកាន់បិសាចក្រហម Manchester United ។​
ប្រភពខាងលើបាន​ឲ្យដឹង កីឡាករ Bale បានឲ្យភ្លើងខៀវ ​វិលត្រឡប់ទៅកាន់ ក្របខណ្ឌ Premier League អង់គ្លេស​។​
សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញវិញ ក៏បានបញ្ជាក់ផងដែរថា បិសាចក្រហម បាន​រៀបចំ​បំបែកកំណត់ត្រា​ក្នុងការនាំកីឡាករ Bale ក្នុងតម្លៃខ្លួន ១២០ លានផោន ប្រហែល​ ១៨៦ លានដុល្លារ​ ។​ ​ជាមួយនឹងការយល់ព្រមនេះដែរ​ត្រូវបានគេរាយការណ៍ថា ​លក់កីឡាករ Gareth Bale ចេញទិញចូល Marco Reus ដើម្បីជួសតំណែង​។​
Marco Reus បច្ចុប្បន្នកាលតម្លៃខ្លួនតែ ២០ លានផោន ប្រហែល ៣១ លានដុល្លារ មានន័យថា ​ក្លិប Real Madrid សល់ ១០០ ​លានផោន ​ទុក​ប្រើការផ្សេងទៀត ។​
លោក Florentino Perez ប្រធានក្លិប Real Madrid បានឲ្យដឹងថា គាត់បានរៀបចំលក់កីឡាករដែលមានឈ្មោះល្បី និងថ្លៃ បន្ទាប់ពី Angel Di Maria ដែលចូលរួមលេង​ឲ្យបិសាចក្រហម​ក្នុងតម្លៃខ្លួន ៥៩,៧ លានផោន ​នោះមានន័យថា មានតែ Bale តែប៉ុណ្ណោះ ដែលគួរលក់​៕​

bale-reus-548763

មតិយោបល់