ព័ត៌មានជាតិ

រថយន្តដឹកដីគ្មានស្លាកលេខ បុកយុវជនម្នាក់ កំពុងជិះម៉ូតូលើផ្លូវ របួសយ៉ាងដំណំ

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងខូចខាតរថយន្ត និងម៉ូតូ០២គ្រឿង។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្តម៉ាកទីតាន់ ពណ៌ខៀវ គ្មានស្លាកលេខ (ដឹកដី) ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ឃុត ម៉ិះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គ្មានរបួស) ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាន នគរបាលស្រុកបារាយណ៍។

ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1K-7875 ធ្វើដំណើរពីជើងទៅត្បូង បើកដោយឈ្មោះ សេង ពីសី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុបឋម៖ បង្កដោយអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់