ភ្នំពេញ: ក្រោយបញ្ចប់ការប្រកួត ជិត ១សប្តាហ៍ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ ២០ មេសា ២០១៦ ម្សិលមិញ កញ្ញា ស៊ន សៀវមុី បានមកដល់មាតុភូមិវិញហើយ នៅម៉ោង០១:១៦នាទី រសៀលនេះ តាមរយៈជើងហោះហើរ សឹង្ហបុរី ចុះចតនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ។
បន្ទាប់ពីឈ្នះបានមេដាយមាស ក្នុងការប្រកួតជម្រុះ ស្វែងរកបេក្ខភាពទៅកីឡាអូឡាំពិកហ្គេម នៅប្រទេសប្រេសុីល និងទទួលបានសិទ្ធិពេញលេញ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅប្រទេសប្រេសុីល ខាងមុខ ព្រមទាំងឈ្នះមេដាយប្រាក់ ១គ្រឿងទៀត ផ្នែកតេក្វាន់ដូជើងឯកទ្វីបអាសុី កញ្ញា ស៊ន សៀវមុី ដែលជាកីឡាការិនីវ័យក្មេង នឹងមានភាពលេចធ្លោជាងគេ នៅក្នុងប្រទេសកម្ពុជា នោះ បានមកដល់ប្រទេសកម្ពុជា ហើយពេលនេះ ដោយមានការស្វាគមន៍ ពីក្រុមកីឡាករខ្មែរ និងក្រុមគណៈប្រតិភូ មកពីគណៈកម្មាការជាតិអូទ្បាំពិក ជាច្រើននាក់៕
មតិយោបល់