ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ទៀតហើយគ្មានលុះថ្ងៃ! រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវ របួសធ្ងន់ម្នាក់

ព្រះសីហនុ: នៅវេលាម៉ោងជិត១រសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តធ្លាក់ផ្លូវ នៅចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តខាងលើ ម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A-0013 បើកបរដោយឈ្មោះនាង ហេង ភេទប្រុស មុខបរបរ បើកបរ អាយុ ៣២ឆ្នាំ មានទីលំនៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា មកដល់ចំណុចខាងលើ រថយន្តនេះ បានគេចរថយន្តមួយគ្រឿងទៀត ក៏បានជ្រុលចង្កូតធ្លាក់ទៅខាងស្តាំដៃ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជនវាលរេញ៕

មតិយោបល់