ព័ត៌មានជាតិ

ធី សុវណ្ណ​ថា ពី​ស្រី​ក្រមុំ​ក្លាយជា​ស្រី​បម្រើ​តណ្ហា​នយោបាយ

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត កាលពី​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ និង​ក្រោយ​ការបោះឆ្នោត ធី សុវណ្ណ​ថា ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដ៏​ល្បីល្បាញ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដែល​ទ​ទូល​ស្គាល់​សកម្មភាព​ដ៏​មោះមុត​របស់​នាង ក្នុង​របប​សកម្មភាព​នយោបាយ ។​

​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ តាមរយៈ​ហ្វេ​សប៊ុក និង​បណ្តាញសារព័ត៌មាន​នានា ទាំង​ក្នុង​និង​ក្រៅ​ស្រុក បាន​ធ្វើឲ្យ ធី សុវណ្ណ​ថា ក្លាយជា​មនុស្ស​ដ៏​សំខាន់​បម្រើ​ដល់​របប​ន​យោ​យ​បាយ បក្ស​សង្គ្រោះ​ជាតិ និង​ត្រូវបាន ប្រជា​និយម​បក្ស​មួយ​នេះ ដាក់ឈ្មោះ ឲ្យ​ថា ជា​វិរៈនារី​សង្គ្រោះ​ជាតិ ។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ ល្បីល្បាញ ក៏​លេច​ឭ​ព័ត៌មាន​ថា នាង ធី សុវណ្ណ​ថា មាន​រឿង​ឈ្លោះ​ទាស់ទែង ជាមួយនឹង​កូនស្រី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នាង កឹម មនោ​វិទ្យា ។

​ត​ពី​រឿង​ចាស់ មិនទាន់​ស្ងប់ស្ងាត់​ផង ស្រាប់តែ​មាន​រឿង​ថ្មី​មួយទៀត វាយប្រហារ​ទៅលើ នាង ធី សុវណ្ណ​ថា អ្នក​ប្រឡូក​នយោបាយ​វ័យក្មេង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ម្ចាស់​គណនី​ម្ចាស់ CNRP Dossier បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុកខ្លួន​ថា “​ពី​ស្រី​ក្រមុំ​ក្លាយទៅជា​ស្រី​បំរើ​តណ្ហា​នយោបាយ​ផ្លូវភេទ​” ។ ជាមួយនឹង​ឃ្លា​ដែល​បង្កប់​នូវ​ន័យ​អសុ​រស​នេះដែរ ត្រូវបាន​អ្នកគាំទ្រ​នាង ធី សុវណ្ណ​ថា ជេរ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ម្ចាស់​គណនី​ខាងលើ និង​ធៀប​ទៅ​ជា​ស្រី​យួន​ថែមទៀត​ផង​។​

​ជាមួយ​នឹង​រឿង​ដ៏​ភ្ញាក់ផ្អើល​ថា “​ធី សុវណ្ណ​ថា ពី​ស្រី​ក្រមុំ​ក្លាយជា​ស្រី​បម្រើ​តណ្ហា​នយោបាយ “ នេះ យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី ធី សុវណ្ណ​ថា បាន​នៅឡើយ​ទេ ថា​នាង​មានមតិ​ច្រាស់​មក​វិញ យ៉ាងណា​នោះ ខណៈ​មិនអាច​ទំនាក់ទំនង​បាន ៕​
Thy Sovantha
2014-09-06_144537

មតិយោបល់