ត្បូងឃ្មុំៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីក្មេងប្រុសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិដារត្បូង ឃុំដារត្បូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ រុំ រ៉ាវី ភេទប្រុស អាយុ ០៧ ឆ្នាំជាតិខ្មែរ រស់នៅភូមិកើតហេតុ។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលដារ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព ឃើញមានស្នាមជាំខ្មៅពេញខ្លួន ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ជនរងគ្រោះ ដោតដុយកង្ហារចាស់ បណ្ដាលឲ្យឆក់ស្លាប់តែម្ដង៕
មតិយោបល់