ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាបក្មេងទំនើងជើងខ្លាំងចំនួន៤នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ២ដើម និងដំបងដែកជ្រុង ធ្វើសកម្មភាពកាប់ប្រហារ ទៅយុវជន២នាក់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាស៊ីម ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្មេងទំនើងដែលឃាត់ខ្លួនបានខាងលើនេះ ទី១.ឈ្មោះ ភាង បូរី ភេទប្រុស អាយុ ២២ឆ្នាំ ,ទី២.ឈ្មោះ ផុន ធា ភេទប្រុស អាយុ១៩ឆ្នាំ ,ទី៣.ឈ្មោះ វ៉ន ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ និងទី៤.ឈ្មោះ អាន លីត ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានខណៈដែលធ្វើសកម្មភាព វាយទៅលើយុវជន២នាក់ ឈ្មោះ ឈិន ប៊ុនតឺម ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ឈិន សុខចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ដែលជាជនរងគ្រោះ បណ្តាលឲ្យរបួស បែកក្បាល ខ្នង និងឆ្អឹងជំនី ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់