ព័ត៌មានជាតិ

កម្មករសំណង់ កាស៊ីណូ និងសណ្ឋាគារ ជីងកាង នាំគ្នាតវ៉ា ទាមទារឲ្យថៅកែ បើកលុយការងារ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ មានកម្មករសំណង់ កាស៊ីណូ និងសណ្ឋាគារ ជីងកាង ចំនួនប្រមាណ១០០នាក់ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ (ក្នុងរបងដីអតីតអារីស្តុន) មានទាំងជនជាតិខ្មែរ មានទាំងជនជាតិចិន បាននាំគ្នាតវ៉ា ជាមួយក្រុមហ៊ុនដែលខ្លួនធ្វើការ ដោយឈរបិទផ្លូវ ក្នុងគោលបំណងទាមទារឲ្យថៅកែ បើកលុយការងារ ដែលខាងកម្មករ អះអាងថៅកែនៅខ្វះជំពាក់។

បើតាមរបាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយមានបាតុភាពនេះ តំណាងក្រុមហ៊ុនសាងសង់កាស៊ីណូ និងសណ្ឋាគារខាងលើ បានឲ្យតំណាងកម្មករជាជនជាតិចិន ចូលជួបដើម្បីរកដំណោះស្រាយ ដោយមានការចូលរួមពីលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ និងលោក ម៉េត វណ្ណា ប្រធានការិយាល័យដោះស្រាយវិវាទ នៃមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ហើយលទ្ធផលយ៉ាងណានោះ ជូនជ្រាបពេលក្រោយ៕

មតិយោបល់