ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ដោយខ្លួនឯង កាលពីវេលាម៉ោង ១១ និង២៥នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៨-១៦៩ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តខាងលើ ម៉ាក FUSO ពណ៌ត្រួយចេកចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-48 73 បើកបរដោយឈ្មោះ មុត សុភូមិ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិពង្រធំ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចខាងលើ ស្រាប់តែរថយន្ត បើកធ្លាក់ចិញ្ចើមផ្លូវ បន្ទាប់មករេចង្កូតចុះឡើង ក៏ជ្រុលក្បាលរថយន្តធ្លាក់ទៅខាងឆ្វេងដៃ។
ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកបើកបររថយន្តខាងលើ ស្លាប់ដោយសារកៀបជាប់ នៅក្នុងរថយន្ត៕
មតិយោបល់