ព័ត៌មានជាតិ

ម្ចាស់មិននៅ អគ្គិភ័យឆេះខ្ទមចំការ នៅខេត្តរតនគិរី

រតនគិរី: កាលពីវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ មានករណី ភ្លើងឆេះ ខ្ទមចម្ការ នៅចម្ការភូមិកាក់ ឃុំតាឡាវ ស្រុកអណ្តូងមាស។

ម្ចាស់ខ្ទមចម្ការ ឈ្មោះ សេវ ខន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកាក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

មូលហេតុ៖ បណ្តាលមកពីភ្លើងឆេះព្រៃរានដាល ចូលចម្ការ ខណ:ម្ចាស់ចម្ការ គឺមកដេកនៅក្នុងភូមិ។

សម្ភារខូចខាត់៖
– ខ្ទម០១ខ្នង៤×៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី
– កន្ទេល ០២ មុង ០២ ឆ្នាំង០៤ ចាន២០ ស្លាបព្រា ២៥ ស្រូវ៥ បេ និងសម្ភារផ្សេងៗ (ល)៕

មតិយោបល់