ប៉ៃលិនៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ ហួម ពិសិទ្ធ ភេទ ប្រុស អាយុ៣៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ចែង ឃុំដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះ ឈ្មោះ ធ ស.ធ ភេទស្រី អាយុ១៤ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់