ព័ត៌មានជាតិ

អ្នកមានកូន សូមប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ ត្រូវពស់ចឹងរងរបួស

បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់ត្រូវពស់ស្រការចាស់ចឹក បណ្តាលឲ្យរងរបួស ខណ:ទៅលាងជើងទឹកពាងក្បែរផ្ទះ។ ក្មេងប្រុសរងគ្រោះ ឈ្មោះ សូត ឈីលីភិញ អាយុ១១ ឆ្នាំ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ កុមារារងគ្រោះ បានដើរទៅលាងជើងនឹងទឹកពាងក្បែរផ្ទះ មុនពេលឡើងដេកលើផ្ទះ ក៏ត្រូវពស់ស្រការចាស់ចឹក ត្រូវចំកជើងខាងឆ្វេង ។ ភ្លាមៗផងដែរ ឪពុកម្តាយក្មេងប្រុសរងគ្រោះ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក បានទាន់ពេល ។​

បច្ចុប្បន្នក្មេងរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកស្រុកថ្មពួក៕

មតិយោបល់