Post News Media ព័ត៌មានជាតិ ជាងផ្សារដែកម្...

ជាងផ្សារដែកម្នាក់ត្រូវខ្សែរភ្លើងឆក់របួសធ្ងន់នៅស្រុកសាលាក្រៅ

ប៉ៃលិន: បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៤៧ នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្លូវបេតុទៅសាលា ប្រ៊ីឌ ស្ថិត នៅក្នុង ភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ វ៉ន ណាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុរបរជាងដែក រស់ នៅភូមិអូរឈើក្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន (រងរបួសធ្ងន់) ។
តានប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅផ្សារដំបូលតូប ហើយបានលើកដែកឡើងទៅប៉ះចំតំណរខ្សែភ្លើងបណ្ដាលឲ្យឆក់តែម្តង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕