ព័ត៌មានជាតិ

ដឹងការពិតហើយ ករណីដាច់ចរន្តអគ្គិសនីថ្ងៃមិញ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ករណីដាច់ចរន្តអគ្គិសនី នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង៥០នាទី មូលហេតុដោយសារ មានភ្លៀងខ្យល់កន្រ្តាក់ ធ្វើឲ្យស័ង្កសី ប៉ើងជាប់បណ្តាញតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល នៅចន្លោះពីខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ផ្នែកខ្លះក្នុងក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកស្វាយលើ ចាប់ពីប៉ែកខាងកើតក្រុងរហូតដល់ស្រុកជីក្រែង និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

មតិយោបល់