ព័ត៌មានជាតិ

សង្ស័យតៃកុងងោកមួយភាំង រថយន្តដឹកជី ក្រទ្បាប់ផ្ញារជើង ព្រឹកមិញ

ប៉ៃលិន: កាលពីវេលាម៉ោងប្រហែល ០៤ និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ មានករណី ក្រឡាប់រថយន្តដឹកជីមួយគ្រឿង នៅចំណុចលើផ្លូវជាតិ៥៧ ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតរថយន្ត ០១គ្រឿង និងសម្ភារ:មួយចំនួន។

មូលហេតុ៖ សង្ស័យបអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន (ងងុយដេក)។​ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ បានរថយន្តម៉ាកហ៊ីណូ ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3-D6818 ធ្វើដំណើរពីកើតទៅលិច។

បច្ចុប្បន្នរថយន្តមិនទាន់មានតំណាងក្រុមហ៊ុនណា មកធ្វើការដោះស្រាយ និងស្ទូចឡើងវិញនោះទេ៕

មតិយោបល់