ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ​សិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ដែលពុំទាន់មានច្បាប់គ្រប់គ្រាន់មួយកន្លែង!

ភ្នំពេញៈ នៅរសៀល ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និង( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ស្ថិតនៅទីតាំងផ្ទះលេខ ៣២ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តបឋមលើ តៅហ៊ូពពុះសណ្តែក ទឹកសណ្តែករកសារធាតុគីមីហាមឃាត់។
ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មខាងលើនេះពុំទាន់មានច្បាប់គ្រប់គ្រាន់ទេ ព្រះរាជអាជ្ញាសម្រេចឲ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន រហូតដល់ធ្វើច្បាប់គ្រប់គ្រាន់ឡើងវិញ និងបានយកគំរូមួយចំនួនបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល។ ចំពោះវត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅទីតាំងខាងលើដដែល៕

មតិយោបល់