ត្បូងឃ្មុំៈ នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៨ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ឆែកឆេររថយន្ត១គ្រឿង ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 ក៏ស្រាប់តែប្រទះឈើក្រញូងប្រហែល៣០០គីឡូពិតប្រាកដមែន នៅចំណុចភូមិស្លាកសំរោង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យខាងលើ ឈ្មោះ សួស ណៃ អាយុ៣៧ឆ្នាំ រស់នៅភូមិល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌សេរីភាពខ្មែរ,ប័ណ្ណសម្គាល់ខ្លួនទូរទស្សន៏ស៊ីភីអិន,លិខិតបេសកកម្មទូរទស្សន៏មរតកជាតិខ្មែរអនឡាញ និងមានប័ណ្ណសម្គាល់ខ្លួនយោធា ឈ្មោះ ហាក់ ប៉ូលីស ហើយកន្លងមកធ្លាប់ដឹកពីព្រះវិហារយកទៅលក់នៅតាកែវជាច្រើនលើក តែម្តងនេះចង់សាកតាមខេត្តត្បូងឃ្មុំក៏ត្រូវចាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងជំនាញបានយកមកស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕
មតិយោបល់