ព័ត៌មានជាតិ

ពលករខ្មែរចំនួន​ ២០នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួន

(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ២០២១​ វរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចំរុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃេីញ​ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ២០នាក់ ស្រី ២០នាក់​ នៅត្រង់ចំណុច (ក្បាលទំនប់) ដែលបម្រុងនិងលួចចូលទៅប្រទេសថៃ​ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ​ និង​បានប្រគល់ជូនកម្លាំជំនាញ ដេីម្បីអនុវត្តទៅតាមច្បាប់។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា​ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩​ កុំអោយឆ្លងចូលជាសហគមន៍​ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១១, ៥១៣ និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី​ ទាំង​ ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ទិសម៉ាឡៃ​ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

មតិយោបល់