ព័ត៌មានជាតិ

ផ្អើលទាំងកណ្ដាលអធ្រាត្រ! រថយន្ត​ដឹកទំនិញ​ធុន​ធំ របស់កងដឹកជញ្ជូន ឆ.ន បើកបុកចូលផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដង្កោ

​ភ្នំពេញ: កាលពីវេលា​ម៉ោង​ ១២និង​៣៤​នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃ​តី​២៧ ខែកុម្ភ: ឆ្នាំ​២០១៩ មានករណីរថយន្ត​ដឹកទំនិញ​ធុន​ធំមួយគ្រឿង បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល តែមិនមាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះទេ ​នៅ​ចំណុច​ស្តុ​ប​ចម្ការ​ដូង​ (​ផ្លូវ​ចូល​សាលា​កសិកម្ម​) ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

រថយន្ត​បង្ក​ម៉ាក​ ហ៊ី​យ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1959 មានបិទស្លាកសញ្ញា «កងដឹកជញ្ជូន(ឆ.ន)» នៅពីចំហៀងកាប៊ីនរថយន្ត (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) ។ ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ប៉ែន សុខលី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​ក្រោយកើតហេតុ សមត្ថកិច្ច​ បានចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែមិនជួយ​អន្តរាគមន៍អ្វីទេ ដោយសារភាគី​ម្ចាស់ផ្ទះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច៕

មតិយោបល់