ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុករបាំងចែកទ្រូងផ្លូវ ស្លាប់ម្នាក់ និងរបួស ៣នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករបាំងចែកទ្រូងផ្លូវ បណ្តាលស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ស្រាល ០៣នាក់ កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក ៨២៦៦ ភព៣ បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ធ្វើដំណើរពីត្បូងទៅជើង(ជ្រៃធំ-តាខ្មៅ)។

មកដល់ចំណុចកើតហេតុ បានបុករបាំងចែកទ្រូងផ្លូវ បណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ និងអ្នករួមដំណើរ ១.ឈ្មោះ ស ឡូត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ)។ ២.ឈ្មោះ ជួង សុភ័ក្រ្ត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។ ៣.ឈ្មោះ សោម ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុ រួច យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់