ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នាព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅ ផ្សារប៉ាហ៊ី (ហៅផ្សារសាមគ្គីប៉ៃលិន) និងគេហដ្ឋានស្ថិតនៅភូមិ ផ្សារប៉ាហ៊ី សង្កាត់បៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសរយៈពេលប្រើប្រាស់ មានសារធាតុគីមីហាមឃាត់ ។ល។
នៅក្នុងសកម្មភាពមន្ត្រីជំនាញយើងបានធ្វើតេស្តបឋម លើ ជ្រក់, ស្ពៃ, មឹក, បង្គា, សរសៃគុយទាវ, ណែម ដើម្បីរកសារធាតុគីមី ហាមឃាត់លើម្ហូបអាហារ តែជាលទ្ធផល ពុំឃើញមានសារធាតុហាមឃាត់ឡើយ ប៉ុន្តែមន្ត្រីជំនាញត្រួតពិនិត្យទំនិញផ្សេងៗ ក៏បានដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់ សរុបចំនួន ១៣ P’ksg ស្មើរនឹង ៦.១៥ គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕
មតិយោបល់