បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សពបុរសជនជាតិកូរ៉េម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន ហើយបានបន្សល់ទុក លិខិត១ច្បាប់ ក្នុងខ្លឹមសារលិខិតគឺសុំទោសម្ដាយ និងប្រពន្ធកូនជាទីស្រលាញ់របស់ខ្លួនថា បានលុងនិងល្បែងបណ្តាលឲ្យចាញ់អស់់នូវថវិកាជាច្រើន។
ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩ ក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ដោយឡែកសមត្ថកិច្ចមូលដ្ឋានក៏បានចុះទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លោក អ៊ីម អាយុ ៦០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅក្នុងបុរីធីធីដែលជួលម្ចាស់ផ្ទះឈ្មោះ លី ហួ ប្រពន្ធឈ្មោះ សុខ ខឿន។
នៅក្នុងសំបុត្រដែលជនរងគ្រោះសរសេរមុនពេលស្លាប់មានខ្លឹមសារថា (អោយខ្ញុំសុំទោសម៉ែ សុំទោសប្រពន្ធ និងកូន ជាទីស្រឡាញ់ដែលកន្លងមកបានបំផ្លាញក្រុមគ្រួសារ ហើយវាដល់ពេលដែលខ្ញុំត្រូវធ្វើអ្វីម្យ៉ាង តែក្នុងសំណេរលើសំបុត្រនេះជាសំបុត្រចុងក្រោយដែលខ្ញុំនិងចាកចេញឲ្យឆ្ងាយ ពីអ្នករាល់គ្នា…)។
អ្នកបកប្រែបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានត្រលប់មកពីលេងល្បែងនៅកាស៊ីណូ កាលពីព្រឹកថ្ងៃកើតហេតុ អស់កម្លាំងពេកមិត្តភក្តិបានឡើងទៅដេកនៅខាងលើ ស្រាប់តែម៉ោង១២ថ្ងៃត្រង់ទឹកដាច់ ក៏ចុះមកមើលប្រព័ន្ធទឹកខាងក្រោម ក៏ឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ទើបស្រែកហៅអ្នកជិតខាងប្តឹងសតម្ថកិច្ចតែម្តង។
នគរបាលបច្ចេកទេសកោសល្យវិច្ច័យបានឲ្យដឹងថា សពពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងមែន ដោយពុំមានស្លាកស្នាមអ្វីនៅលើដងខ្លួនឡើយ។ សពត្រូវបានយកទៅតម្កល់នៅវត្តបាលិលេយ្យ ដើម្បីឲ្យទូត ចាត់ចែងរកសាច់ញាតិបន្ត៕
មតិយោបល់