ព័ត៌មានជាតិ

ប៉ាគីស្ថាន បាញ់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង

ប៉ាគីស្ថានៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានធ្វើការវាយប្រហារតាមអាកាស នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា និងបានបាញ់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួន ដោយចាប់ខ្លួនអាកាសយានិកបានម្នាក់ ខណៈភាពតានតឹង បានកើនឡើងមួយថ្ងៃ បន្ទាប់ពីឥណ្ឌាទម្លាក់គ្រាប់បែក ទៅលើមូលដ្ឋាននៅប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងអាកាសប៉ាគីស្ថាន បានធ្វើការវាយប្រហារ ឆ្លងកាត់តំបន់គ្រប់គ្រងឥណ្ឌា ចេញពីដែនអាកាសប៉ាគីស្ថា។

ខណៈមន្ត្រីឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់យន្តហោះចម្បាំងប៉ាគីស្ថាន ៣ គ្រឿង បានចូលក្នុងដែនអាកាសតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ប៉ុន្តែបានវិលត្រឡប់ទៅវិញ បន្ទាប់ពីត្រូវបានរារាំងដោយយន្តហោះចម្បាំងឥណ្ឌា៕

មតិយោបល់