បុរសម្នាក់មានជំងឺប្រចាំកាយ ទៅឆក់ត្រីបណ្ដាលឲ្យដួលស្លាប់ នៅខេត្តស្វាយរៀង
ស្វាយរៀងៈ កាលពីវេលាម៉ោង ៤និង៣៥នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រទះឃើញសពមនុស្សស្លាប់ក្នុងបឹង ស្ថិតនៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះឈ្មោះ សុខ ស៊ុ អាយុ ៥៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មូលហេតុ៖ មានជំងឺប្រចាំកាយ (លើសឈាម) ហើយទៅឆក់ត្រី។
វត្ថុតាង៖
-អាគុយ ៤០វ៉ុល ១គ្រឿង
-កន្ត្រក់ពណ៌ក្រហម១
-ដែករាវឆក់ ១គូ
-ដុំឆក់ត្រី១
-ទូរជ័រពណ៌ខៀវ១។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានចេញពីផ្ទះទៅឆក់ត្រីតាំងពីព្រឹកម៉ោង ៨ដល់ម៉ោង ៣រសៀល មិនឃើញត្រឡប់មកផ្ទះវិញទេ ទើបក្រុមគ្រួសារសាច់ញាតិ ដើររកក៏ស្រាប់តែប្រទះឃើញសព ដួលស្លាប់ក្នុងបឹងកើតហេតុខាងលើ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់