រតនគិរីៈ កាលពីវេលាម៉ោង ១០ និង២០នាទីថ្ងៃ២៦ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ក្នុងគ្រួសារ នៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ជនសង្ស័យឈ្មោះ ទីង ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ (ជាកូន) បានវាយម្តាយបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសជាទម្ងន់។
ក្រោយពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់