ព័ត៌មានជាតិ

អ្នកចូលចិត្តញាំប្រយ័ត្ន! ហតដក (Hot Dog) ខូចគុណភាព ត្រូវមន្រ្តីសាខាកាំកុងត្រូល ដកហូត

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតាមគេហដ្ឋាន និងម៉ាត ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញហតដក (Hot Dog) ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០ កញ្ចប់ ស្មើនឹង ៧,៥០ គីឡូក្រាម ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើកំណត់ហេតុដកហូត ដើម្បីកម្ទេចចោលនៅពេលក្រោយ។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញ បានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់