កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានករណីប៉ុនប៉ងលួច(ម៉ូតូ)ចំណុចក្នុងដីឡូតិ៍របស់ឈ្មោះហុក ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ យ៉ែម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅសព្វថ្ងៃ ភូមិកញ្ចែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នស្នាក់នៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ចាំដីឱ្យឈ្មោះ ហុក)
ជនសង្ស័យ០៤នាក់៖
១.ឈ្មោះលី ពី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២.ឈ្មោះផុន សាន់ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដមានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៣.ឈ្មោះយន់ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៤.ឈ្មោះម៉ៅ វ៉ាន់នឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។(គេចខ្លួន)។
កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្ដាលចំនួន០២ លើក លើកទី១នៅឆ្នាំ២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើកទី២នៅខែ០១ឆ្នាំ២០២០ ពិបទ អំពើលួច(ម៉ូតូ) និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ នៅថ្ងៃទី១៥.០១.២០២១ជនសង្ស័យបានចេញពីពន្ធនាគា ប៉ុន្តែមិនបានយកដីកាដោះលែងឱ្យសមត្ថកិច្ចប៉ុស្តិ៍ទេ រហូតដល់ថ្ងៃទី១៨.០១.២០២០វេលាម៉ោង១៥.០០នាទី ជនសង្ស័យបានទៅផឹកស្រានៅផ្ទះរបស់ឈ្មោះម៉ៅ វ៉ាន់នឿន ជាមួយឈ្មោះយន់ ហេង ឈ្មោះផុន សាន់ និងម្ចាស់ផ្ទះ ក្នុងពេលផឹកស្រានោះជនសង្ស័យនិងបក្ខពួកបាននិយាយគ្នាថា÷យប់នេះពួកយើងនាំគ្នា ចូលទៅលួចម៉ូតូនៅក្នុងដីឡូត៍កន្លែងកើតហេតុ រហូតដល់វេលាម៉ោង១៩.៣០នាទីជនសង្ស័យនិងបក្ខពួកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ លុះដល់វេលាម៉ោង២២.៣០នាទី ជនសង្ស័យនិងបក្ខពួក ឈ្មោះយន់ ហេង ឈ្មោះ ម៉ៅ វ៉ាន់នឿន និងឈ្មោះផុន សាន់ ក៏បានមកជួបជុំគ្នានៅមុខដីឡូតិ៍កន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យនិងបក្ខពួកក៏នាំគ្នាធ្វើសកម្មភាពចូលក្នុងដីឡូត៍ដើម្បីលួចម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ លី ពី ចូលតាមច្រកខាងមុខ ចំណែកជនសង្ស័យឈ្មោះយន់ ហេង ឈ្មោះ ម៉ៅ វ៉ាន់នឿន និងឈ្មោះផុន សាន់ ចូលច្រកខាងក្រោយ ពេលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ជនរងគ្រោះឃើញក៏ស្រែកថា÷ចោៗ ពេលនោះជនរងគ្រោះនិងអ្នកជិតខាងក៏នាំគ្នាព័ទ្ធចាប់ បានជនសង្ស័យឈ្មោះលី ពី ចំណែកជនសង្ស័យ០៣នាក់ទៀតក៏នាំគ្នារត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏នាំជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួននិងបក្សពួកពិតជាបាននាំគ្នាធ្វើសកម្មភាពចូលក្នុងដីឡូត៍របស់ឈ្មោះហុក ដើម្បីលួចម៉ូតូរបស់ជនរងគ្រោះពិតមែន។ លុះមកដល់ថ្ងៃទី១៩.០១.២០២១វេលាម៉ោង០៩.២០នាទីព្រឹកសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ទៀតឈ្មោះផុន សាន់ ជាមុខសញ្ញាចេញពីពន្ធនាគាខេត្តកំពង់ចាមពិបទ ប៉ុនប៉ងលួច ជាប់រយ:ពេល១០ខែចេញនៅថ្ងៃទី០៦.០១.២០២១ និងឈ្មោះយន់ ហេង ជាមុខសញ្ញាចេញពីពន្ទនាគាខេត្តកណ្ដាល ពិបទ អំពើលួច(ម៉ូតូ) ជាប់រយៈពេល០១ឆ្នាំ ចេញនៅថ្ងៃទី១៥.០១.២០២១។ចំពោះមុខសញ្ញាទាំង០២នាក់នេះក៏មិនបានយកដីកាដោះលេងឱ្យសមត្ថកិច្ចប៉ុស្តិ៍ដែរ។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងបន្តតាមរកជនសង្ស័យឈ្មោះម៉ៅ វ៉ាន់នឿន និងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់