ព័ត៌មានជាតិ

កំពុងលង់លក់ស្រួលផង ស្រាប់តែមានអគ្គិភ័យឆេះផ្ទះ ផ្អើលរត់ចែកជើងទាំងមិនទាន់ភ្លឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ០៣និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិមុខខេត្ត សង្កា់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះឈ្មោះ ចាន់ មិនា ភេទប្រុស អាយុ ៣៨ឆ្នាំ ។ សម្ភារខូចខាត៖ ឆេះផ្ទះ ១ខ្នង ទំហំ ៤x៦ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ស័ង្គសី លុយខ្មែរពីរលានរៀល ម៉ូតូ c100 កូរ៉េ ០១គ្រឿង និងឆេះសម្ភារចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីដុតទានទុកចោល។ ករណីនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ បានចេញសង្គ្រោះ ដោយប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង៕

មតិយោបល់