ព័ត៌មានជាតិ

ផ្កាយ៣ម្នាក់ បបួលនារីចម្រៀងម្នាក់ទៅដេក នាងមិនព្រមទះបីកំផ្លៀង ផ្អើលពេញភោជនីដ្ឋាន បឹងមាសទាំងយប់

ភ្នំពេញ: បុរសម្នាក់អួតខ្លួនថា ជាមន្ត្រីរយោធាពាក់ផ្កាយ៣ រួមនឹង បក្ខពួកប្រុសស្រីជាង១០នាក់ទៀត ជិះរថយន្ត២ទៅ៣គ្រឿង មកចូលផឹកស៊ីនៅភោជនីយដ្ឋានបឹងមាស ហើយបានពេញចិត្តនិងស្ត្រីជាអ្នកចម្រៀងម្នាក់ ក្នុងចំណោម៤ ក៏បបួលទៅដេក តែនាងមិនព្រម ក៏ទះ៣កំផ្លៀង រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ កើតហេតុឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅចំណុចភោជនីយដ្ឋាន បឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះមានឈ្មោះ យិន ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអ្នកចម្រៀង ប្រចាំភោជនីដ្ឋានបឹងមាស ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ចំណែកជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តចេញពីភោជនីដ្ឋាន បឹងមាសបាត់ស្រមោល។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានឃើញបុរសម្នាក់ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២-៣គ្រឿង ចូលមកភោជនីដ្ឋានបឹងមាស ដោយបុរសដែលអួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បានបើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ។

លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលបានអួតខ្លួនថា ជាមន្ត្រីរយោធានោះ បានហៅអ្នកចម្រៀងចំនួន៤នាក់ រួមនឹងរូបនាងផង ដែលកំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរ នៅខាងក្រោម ស្រាប់តែកំពុងតែរាំជនដៃដល់នោះ បានមកនិយាយជាមួយរូបនាងថា នៅផឹកស៊ីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះ បានមកលួមលោម និងបបួលនាងទៅដេក តែនាងឆ្លើយវិញថា រូបនាងលក់តែសំទ្បេង ទេមិនលក់ខ្លួនទេ ធ្វើឲ្យជនដៃដល់មានការខឹងសម្បារ បានទះទៅលើរូបនាងចំនួន៣កំផ្លៀង បន្ទាប់មកក៏ ប្រញាប់ញាបើករថយន្តចេញពីកន្លែងហេតុ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនផងដែរ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមអ្នកសារព័ត៌មាន នាំមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល សង្កាត់ជ្រោយចង្វារ ដើម្បីឲ្យសមត្ដកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់