ព័ត៌មានជាតិ

គេរៀបពិធីមង្គលការ ទៅបន្លំលួចគ្រឿងអលង្ការ ចំបុគ្គលិកក្រុមហ៊ុនមិតហ្វូន ចុងក្រោយ….

ភ្នំពេញ: នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបន្លំចូលលួចគ្រឿងអលង្ការ នៅក្នុងផ្ទះមានពិធីមង្គលការ នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៧ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖
– គ្រឿងអលង្ការចិញ្ចៀនមាស១វង់ទម្ងន់១ជី
– ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី
– ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់
– ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី
– ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី
– ក្រវឹកប្លាទីន២គូ ទម្ងន់១ជី
– បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧
– បណ្ដោងរូបព្រះ១.

សរុបតម្លៃប្រហែល ២៥០០$ (ពីរពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើរសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផល មានភាពវិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់