ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ស្លាប់មន្ត្រីបរិស្ថានម្នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ទូកបុកទូកគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅចំណុចកំពង់តាសុខ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មូលហេតុ៖ ផ្លូវងងឹត ទូកបុកចំស្នៀតផ្កាខាងឆ្វេងជនរងគ្រោះ បណ្ដាលធ្លាក់ចូលទឹកស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ លោកអ៊ុយ ប៊ុនធន ភេទប្រុស មុខរបរ មន្ត្រីបរិស្ថានស្រុកបរិបូរណ៌។

ក្រោយកើតហេតុសពមន្ដ្រីបរិស្ថានខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់