ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក គ្រោងដកកងទ័ពចំនួន ៧,០០០ នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាននិយាយថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងដកកងទ័ពខ្លួនរាប់ពាន់នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

តាមរបាយការណ៍ដែលដកស្រង់ពីក្រុមមន្ដ្រីសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កងទ័ពប្រមាណជា ៧,០០០ នាក់ ដែលប្រហែលជាពាក់កណ្តាលនៃវត្តមានយោធាអាមេរិក ដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចត្រលប់ទៅផ្ទះវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។

គម្រោងដកកងទ័ពចេញនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដកទ័ពខ្លួនចេញពីប្រទេសស៊ីរី។

ជុំវិញករណីនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លេខាធិការការពារជាតិអាមេរិក លោក Jim Mattis បានប្រកាសលាឈប់ពីតំណែងរបស់លោកផងដែរ។

នៅក្នុងលិខិតលាឈប់របស់លោកឧត្តមសេនីយ៍ Mattis បានលើកឡើងពីទស្សនៈផ្ទុយគ្នារបស់លោក ជាមួយប្រធានាធិបតី ប៉ុន្តែមិនបានលើកឡើងពីបញ្ហាដកទ័ព ដោយផ្ទាល់នោះទេ៕

មតិយោបល់