កំពង់ចាមៈ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ចការដឹកនាំដោយលោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរ បើកប្រតិបត្តិការណ៍ចុះបង្ក្រាប នៅចំណុចបឹងផ្តោល ស្ថិតក្នុងភូមិសាស្ត្រឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ លោកមេភូមិបន្ទាយ លោកមេភូមិស្យាអំពិល និងលោកប្រធានសហគមន៍នេសាទ៧មករា ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងផ្ទោលក្នុងទឹកដីភូមិសាស្ត្រឃុំបារាយណ៍ ស្រុកស្រីសន្ធរ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតរបាំងស្បៃឈិបបានចំនួន២៥០ម៉ែត្រ ឡុកចំនួន០៥មាត់។
ក្រោយពីធ្វើការបង្ក្រាបរួច កម្លាំងសមត្ថកិច្ចបានយកឧបករណ៍ល្មើសច្បាប់នេសាទទាំងនោះទៅរក្សាទុកនៅសាលាឃុំបារាយណ៍ ដើម្បីដុតបំផ្លាញចោល៕






មតិយោបល់