ព័ត៌មានជាតិ

គួរឲ្យរន្ធត់! មុននេះបន្តិច មនុស្សម្នាក់ស្លាប់បែកសាច់មើលលែងយល់ និងរបួសធ្ងន់ម្នាក់​ នៅស្រុកបាទី ខេត្តតាកែវ

តាកែវ: មុននេះបន្តិចមានករណីគ្រោះថា្នក់មួយ ដែលកើតឡើងរវាងរថយន្តCRV មួយគ្រឿងប៉ះគ្នា ជាមួយរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ បែកសាច់ពេញដី សាកសពមើលលែងយល់ និងម្ចាស់រ៉ីមកកង់បីមានអ្នករងគ្រោះធ្ងន់ធ្ងរ។ ហេតុការណ៍កើតឡើងនៅមុននេះបន្តិច នៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែតលេខ៤៨ នៅស្រុកបាទី ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តCRV មានពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2A-2773 បានប៉ះគ្នាជាមួយរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ បែកសាច់ពេញដី សាកសពមើលលែងយល់។ រីឯម្ចាស់រ៉ីមកកង់បី ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ស្លៀកខោខូវប៊ូយ ពាក់អាវពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាពពណ៌ស បានរងរបួសធ្ងន់ធ្ងរ ដែលត្រូវការរថយន្តសង្គ្រោះជាបន្ទាន់។

ខាងលើនេះជាព័ត៌មានបឋម រីឯព័ត៌មានលម្អិតសារព័ត៌មាន Post News Media នឹងរាយការណ៍នាពេលបន្តិចទៀត៕

មតិយោបល់