ព័ត៌មានជាតិ

PassApp សាកកម្លាំងជាមួយ​​កុងតឺន័រ​ របួសធ្ងន់​ជាច្រើន​នាក់​

ភ្នំពេញ: រថយន្ដ​កុងតឺន័រ​មួយគ្រឿង ​បាន​ឈប់​នៅតាម​ផ្លូវ ត្រូវ​ PassApp បើក​មិនប្រយ័ត្ន​បុក​ពីក្រោយ ​បណ្តាលឲ្យរងរបួស​ធ្ងន់​ចំនួន​៥​នាក់​ នៅយប់​ថ្ងៃទី​២៧​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី​ទល់មុខ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពោធិ៍ចិនតុង​ក្នុង ភូមិចម្ការឪឡឹក សង្កាត់​កា​កាប​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​រថយន្ដ​កុងតឺន័រខាងលើ ពណ៌​ស​ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1185 ឈប់​ស្រប​ទិសលើ​ចិញ្ចើមផ្លូវ​។ ចំណែកម៉ូតូ​កង់​បីឥណ្ឌា (PassApp) ពណ៌​ស​ ពាក់​ស្លាក​លេខ កំពង់ចាម1U-0387 បើកបរពី​លិចទៅ​កើត​ស្របគ្នា​។ មកដល់ចំណុចកើតហេតុ ម៉ូតូកង់បី បើកមិនប្រយ័ត្ន ក៏បុករថយន្តពេញទំហឹងតែម្តង បង្កឲ្យមនុស្ស៥នាក់រងរបួសធ្ងន់។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានប្រគល់​ឲ្យសមត្ថ​កិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង​ហើយ​យក​រថយន្ត​កុងតឺន័រ ​និងម៉ូតូ​កង់​បី​ខាងលើ យកទៅ​រក្សាទុក​ ដើម្បីរងចាំ​ដោះស្រាយ​ថ្ងៃក្រោយ​៕

មតិយោបល់