ព័ត៌មានជាតិ

ជនជាតិចិនជួញដូរគ្រឿងញៀននៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

ព្រះសីហនុ: កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥និង៤៥ នាទីល្ងាច កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានបង្រ្កាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ចំនួន ០៤ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ប្រុស ក្នុងនោះជនជាតិ ចិន ចំនួន ០៧នាក់ ជនជាតិ ម៉ាឡេស៊ី ចំនួន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ HUANG YISHUI ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
២-ឈ្មោះ YANG TAO ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់
-បារីកញ្ឆាចំនួន ២៩ ដើម
-ម្សៅកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ៥ កញ្ចប់
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១
៣-ឈ្មោះ HUANG LONG JIE ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
៤-ឈ្មោះ YANG XUAN HUAN ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨៥ កញ្ចប់(ក្នុងនោះមាន ០២ កញ្ចប់ធំ)
-ថ្នាំញៀនគ្រាប់ MDMA ចំនួន ៣២ គ្រាប់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
-ទូរសព្ឌចំនួន ០៣ គ្រឿង នឹង សម្ភារះសំរាប់វេចខ្ចប់មួយចំនួន
៥-ឈ្មោះ CHU CHIN LIANG ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន មុខរបរ ធ្វើការនៅខារ៉ាអូខេ ស៊ីអេច
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០ កញ្ចប់
-ម្សៅកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់
-ថ្នាំញៀនគ្រាប់ MDMA ចំនួន ០៣ គ្រាប់
-ទូរសព្ឌចំនួន ០១ គ្រឿង
៦-ឈ្មោះ DU TONG GANG ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤ កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
-ទូរសព្ឌចំនួន ០១ គ្រឿង
៧-ឈ្មោះ REN JIN XIN ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
៨-ឈ្មោះ DAI YONG ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៨ កញ្ចប់
-ថ្នាមញៀនប្រភេទ( WY) ចំនួន ២៨គ្រាប់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង នឹង សម្ភារ:សម្រាប់វេចខ្ចប់មួយចំនួន៕

មតិយោបល់